អ្នកអាចភ្ជាប់ដោយឥតប្រើខ្សែទៅឧបករណ៍ដែលត្រូវគ្នាផ្សេងទៀត ដូចជាទូរសព្ទ កុំព្យូទ័រ កាស និងគ្រឿងដាក់ក្នុងឡាន។ អ្នកក៏អាចផ្ញើរូបថតរបស់អ្នកទៅទូរសព្ទដែលត្រូវគ្នាឬទៅកុំព្យូទ័ររបស់អ្នកផងដែរ។
អ្នកអាចភ្ជាប់ទូរសព្ទរបស់អ្នកជាមួយឧបករណ៍ Bluetooth មានប្រយោជន៍ជាច្រើន។ ឧទាហរណ៍ ជាមួយកាសឥតខ្សែ (លក់ដាច់ដោយឡែក) អ្នកអាចនិយាយទូរសព្ទដោយឥតប្រើដៃកាន់ – អ្នកអាចបន្តអ្វីដែលអ្នកកំពុងធ្វើ ដូចជាធ្វើការលើកុំព្យូទ័ររបស់អ្នក ក្នុងអំឡុងពេលហៅ។ ការភ្ជាប់ទូរសព្ទទៅឧបករណ៍ Bluetooth ត្រូវបានគេហៅថា ការផ្គូ។
ដោយសារឧបករណ៍ដែលមានបច្ចេកវិទ្យាឥតខ្សែ Bluetooth ធ្វើទំនាក់ទំនងដោយប្រើរលកវិទ្យុ ពួកវាមិនត្រូវការស្ថិតក្នុងខ្សែចក្ខុដោយផ្ទាល់ឡើយ។ ទោះជាយ៉ាងនេះក្ដី ឧបករណ៍ Bluetooth ត្រូវតែស្ថិតក្នុងចម្ងាយ 10 ម៉ែត្រ (33 ម៉ែត្រ) ពីគ្នា ប៉ុន្តែការភ្ជាប់អាចទទួលការរំខានដោយសារឧបសគ្គ ដូចជាជញ្ជាំង ឬពីឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
ឧបករណ៍ដែលបានផ្គូអាចភ្ជាប់ទៅទូរសព្ទរបស់អ្នក នៅពេល Bluetooth បានបើក។ ឧបករណ៍ដទៃអាចស្គាល់ទូរសព្ទរបស់អ្នក តែក្នុងករណីទិដ្ឋភាពការកំណត់ Bluetooth បានបើកប៉ុណ្ណោះ។
ចូរកុំផ្គូជាមួយ ឬក៏ព្រមទទួលសំណើភ្ជាប់ពីឧបករណ៍មិនស្គាល់។ នេះជួយការពារទូរសព្ទរបស់អ្នកពីខ្លឹមព័ត៌មានបង្កអន្តរាយ។
បើអ្នកចែករំលែករូបថតឬខ្លឹមព័ត៌មានផ្សេងទៀតរបស់អ្នកជាមួយមិត្តម្នាក់ សូមផ្ញើពួកវាទៅទូរសព្ទរបស់មិត្តអ្នកដោយប្រើ Bluetooth។
អ្នកអាចប្រើការភ្ជាប់ Bluetooth លើសពីមួយ ក្នុងពេលមួយ។ ឧទាហរណ៍ ខណៈពេលកំពុងប្រើកាស Bluetooth អ្នកនៅតែអាចផ្ញើរបស់នានាទៅទូរសព្ទមួយទៀតដដែល។
កូដសម្ងាត់ត្រូវបានប្រើតែនៅពេលអ្នកភ្ជាប់ទៅអ្វីមួយលើកដំបូងប៉ុណ្ណោះ។
បើអ្នកលែងមានឧបករណ៍ដែលអ្នកបានផ្គូនៅជាមួយទូរសព្ទរបស់អ្នកទៀតហើយ អ្នកអាចលុបការផ្គូ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you