ដើម្បីដកគ្រឿងសាកឬគ្រឿងបន្សំ សូមចាប់ទាញឌុយ មិនមែនខ្សែទេ។
នៅពេលមិនប្រើគ្រឿងសាករបស់អ្នក សូមដកវាចេញ។ បើទុកវាចោលដោយមិនប្រើ ថ្មដែលបានសាកពេញនឹងចាប់ផ្ដើមអស់បន្ទុករបស់វាបន្តិចម្ដងៗ។
ជានិច្ចកាល ត្រូវរក្សាថ្មឲ្យនៅចន្លោះសីតុណ្ហភាពពី 59°F និង 77°F (15°C និង 25°C) ដើម្បីទទួលប្រសិទ្ធផលប្រសើរបំផុត។ សីតុណ្ហភាពជ្រុលកាត់បន្ថយសមត្ថភាពនិងជីវិតរបស់ថ្ម។ ឧបករណ៍ដែលមានថ្មក្តៅឬត្រជាក់អាចនឹងមិនដំណើរការជាបណ្តោះអាសន្ន។ ការឆ្លងចរន្តសៀគ្វីជាយថាហេតុអាចកើតឡើងនៅពេលវត្ថុលោហៈប៉ះនឹងចម្រៀកលោហៈលើថ្ម។ វាអាចធ្វើឲ្យថ្មឬវត្ថុផ្សេងទៀតខូច។
ចូរកុំបោះចោលថ្មទៅក្នុងភ្លើង ពីព្រោះវាអាចផ្ទុះ។ ត្រូវគោរពបទបញ្ជាក្នុងស្រុក។ ធ្វើនិស្សរណកម្ម នៅពេលអាចធ្វើបាន។ ចូរកុំបោះចោលវាជាសំរាមក្នុងផ្ទះ។
ចូរកុំរុះរើ កាត់ បំបែក ពត់ ទម្លុះ ឬធ្វើឲ្យខូចថ្មតាមវិធីណាមួយឡើយ។ បើថ្មធ្លាយ ចូរកុំឲ្យវត្ថុរាវប៉ះនឹងស្បែកឬភ្នែក។ បើហេតុការណ៍នេះកើតឡើង សូមលាងកន្លែងប៉ះពាល់នោះភ្លាមៗជាមួយទឹក ឬ ស្វែងរកជំនួយវេជ្ជសាស្ត្រ។ ចូរកុំកែ ប៉ុនប៉ងបញ្ចូលវត្ថុខាងក្រៅទៅក្នុងថ្ម ឬទម្លាក់ ឬក៏ដាក់វាឲ្យត្រូវទឹក ឬវត្ថុរាវដទៃទៀត។ ថ្មអាចផ្ទុះ បើវាខូច។
ប្រើថ្មនិងគ្រឿងសាកក្នុងគោលបំណងដែលបានបម្រុងប៉ុណ្ណោះ។ ការប្រើមិនបានត្រឹមត្រូវ ឬក៏ការប្រើថ្មឬគ្រឿងសាកដែលមិនបានទទួលការយល់ព្រមឬមិនត្រូវគ្នា អាចធ្វើឲ្យមានហានិភ័យនៃការឆេះ ការផ្ទុះ ឬគ្រោះថ្នាក់ដទៃទៀត ហើយអាចធ្វើឲ្យការយល់ព្រមឬការធានាទាំងឡាយអស់សុពលភាព។ បើអ្នកជឿថាថ្មឬគ្រឿងសាកខូច សូមយកវាទៅមជ្ឈមណ្ឌលសេវាឬតំណាងចែកចាយទូរសព្ទឲ្យអ្នក មុនពេលបន្តប្រើវា។ អ្នកមិនត្រូវប្រើថ្មឬគ្រឿងសាកដែលខូចឡើយ។ ប្រើគ្រឿងសាកតែក្នុងអគារប៉ុណ្ណោះ។ ចូរកុំសាកឧបករណ៍របស់អ្នកក្នុងអំឡុងពេលមានខ្យល់ព្យុះរន្ទះ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you