អានគោលការណ៍ណែនាំងាយៗទាំងនេះ។ ការមិនគោរពតាមគោលការណ៍ណែនាំទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ ឬក៏ប្រឆាំងនឹងច្បាប់និងបទបញ្ជាក្នុងស្រុក។ សម្រាប់ព័ត៌មានបន្ថែម សូមអានមគ្គទេសក៍អ្នកប្រើប្រាស់ពេញលេញ។
បិទឧបករណ៍ នៅពេលការប្រើឧបករណ៍មិនត្រូវបានអនុញ្ញាត ឬក៏នៅពេលវាអាចបង្កការឆ្លងរំខានឬគ្រោះថ្នាក់ ឧទាហរណ៍ ក្នុងយន្តហោះ ក្នុងមន្ទីរពេទ្យ ឬនៅក្បែរគ្រឿងបរិក្ខារវេជ្ជសាស្ត្រ ឥន្ធនៈ សារធាតុគីមី ឬកន្លែងកំពុងផ្ទុះ។ គោរពការណែនាំទាំងអស់ក្នុងតំបន់ដែលបានកំហិត។
គោរពច្បាប់ក្នុងស្រុកទាំងអស់។ ត្រូវទុកដៃរបស់អ្នកឲ្យទំនេរជានិច្ចសម្រាប់តែការបើកបរ នៅពេលអ្នកកំពុងបើកបរយានយន្ត។ អាទិភាពចម្បងរបស់អ្នក ខណៈពេលកំពុងបើកបរ គឺសុវត្ថិភាពលើដងផ្លូវ។
ឧបករណ៍ឥតខ្សែទាំងអស់អាចនឹងងាយទទួលការឆ្លងរំខានដែលអាចប៉ះពាល់ដល់ប្រសិទ្ធផល។
មានតែបុគ្គលិកដែលទទួលសិទ្ធិប៉ុណ្ណោះដែលអាចដំឡើងឬជួសជុលផលិតផលនេះបាន។
ប្រើតែថ្ម គ្រឿងសាក និងគ្រឿងបន្សំផ្សេងទៀត ដែលបានទទួលការយល់ព្រមពី HMD Global Oy សម្រាប់ការប្រើជាមួយឧបករណ៍នេះប៉ុណ្ណោះ។ ចូរកុំភ្ជាប់ជាមួយផលិតផលដែលមិនត្រូវគ្នា។
បើឧបករណ៍អ្នកមិនជ្រាបទឹក សូមមើលការឲ្យតម្លៃ IP របស់វាក្នុងលក្ខណៈបច្ចេកទេសរបស់ឧបករណ៍ សម្រាប់ការណែនាំលម្អិតបន្ថែម។
ដើម្បីបង្ការកុំឲ្យខូចត្រចៀករបស់អ្នក ចូរកុំស្តាប់ក្នុងកម្រិតសំឡេងខ្លាំងក្នុងអំឡុងពេលយូរ។ ប្រុងប្រយ័ត្ននៅពេលកាន់ឧបករណ៍របស់អ្នកជិតត្រចៀករបស់អ្នក ខណៈពេលកំពុងប្រើឧបល័រ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you