មគ្គទេសក៍​អ្នកប្រើប្រាស់ Nokia 3.1

Skip to main content
All Devices

Nokia 3.1

NFC

រុករក​ពិភព​ជុំវិញ​អ្នក។ បើ​ទូរសព្ទ​របស់​អ្នក​គាំទ្រ​គមនាគមន៍​ក្នុង​ដែន​ជិតៗ (NFC) អ្នក​អាច​ប៉ះ​គ្រឿងបន្សំ​ដើម្បី​ភ្ជាប់​ទៅ​ពួកវា ហើយ​ប៉ះ​ស្លាក​ដើម្បី​ហៅ​នរណា​ម្នាក់ ឬ​ក៏​បើក​វិបសៃ​មួយ។

ចាប់ផ្ដើម​ជាមួយ NFC

បើក​មុខងារ NFC ក្នុង​ទូរសព្ទ​របស់​អ្នក ហើយ​ចាប់ផ្ដើម​ប៉ះ​ដើម្បី​ចែករំលែក​របស់​នានា​ឬ​ភ្ជាប់​ទៅ​ឧបករណ៍។ ដើម្បី​មើល​ថា​តើ​ទូរសព្ទ​របស់​អ្នក​គាំទ្រ NFC ទេ សូម​ប៉ះ ការកំណត់ > ឧបករណ៍​ដែល​បាន​ភ្ជាប់

ជាមួយ NFC អ្នក​អាច៖

  • ភ្ជាប់​ទៅ​គ្រឿងបន្សំ Bluetooth ដែល​ត្រូវគ្នា ដែល​គាំទ្រ NFC ដូចជា​កាស​ឬ​ឧបល័រ​ឥតខ្សែ
  • ប៉ះ​ស្លាក ដើម្បី​ទទួល​ខ្លឹមព័ត៌មាន​ច្រើនទៀត​សម្រាប់​ទូរសព្ទ​របស់​អ្នក ឬ​ក៏​ដើម្បី​ចូលប្រើ​សេវា​លើ​បណ្ដាញ
  • បង់ប្រាក់​ជាមួយ​ទូរសព្ទ​របស់​អ្នក បើ​ទទួល​ការគាំទ្រ​ដោយ​អ្នកផ្ដល់​សេវា​បណ្ដាញ​របស់​អ្នក

តំបន់ NFC ស្ថិត​នៅ​ខាងខ្នង​នៃ​ទូរសព្ទ​របស់​អ្នក។ ប៉ះ​ទូរសព្ទ​ផ្សេងទៀត គ្រឿងបន្សំ ស្លាក ឬ​ឧបករណ៍​អាន ជាមួយ​តំបន់ NFC។

  1. ប៉ះ ការកំណត់ > ឧបករណ៍​ដែល​បាន​ភ្ជាប់ > NFC
  2. ប្ដូរ NFC ទៅ បើក

មុនពេល​ប្រើ NFC ត្រូវ​ប្រាកដ​ថា អេក្រង់​និង​គ្រាប់ចុច​ត្រូវ​បាន​ដោះសោ។

អាន​ស្លាក NFC

ស្លាក NFC អាច​មាន​ព័ត៌មាន​ដូចជា​អាសយដ្ឋាន​វិប លេខ​ទូរសព្ទ ឬ​នាមបណ្ណ។ ព័ត៌មាន​ដែល​អ្នក​ចង់​បាន​គឺ​គ្រាន់តែ​ប៉ះ​ម្ដង​ប៉ុណ្ណោះ។

ដើម្បី​អាន​ស្លាក​មួយ សូម​ប៉ះ​ស្លាក​ដែល​មាន​តំបន់ NFC នៃ​ទូរសព្ទ​របស់​អ្នក។

សម្គាល់៖ កម្មវិធី​និង​សេវា​បង់ប្រាក់​និង​សំបុត្រ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​តតីយភាគី។ HMD Global មិន​ផ្ដល់​នូវ​ការធានា​ឬ​ទទួល​ខុស​ត្រូវ​ណា​មួយ​ឡើយ​ចំពោះ​កម្មវិធី​ឬ​សេវា​ទាំងនោះ រួមទាំង​ការគាំទ្រ ប្រតិបត្តិការ ឬ​ការបាត់បង់​តម្លៃ​ជា​រូបិយវត្ថុ​នានា។ អ្នក​ប្រហែល​ជា​ត្រូវ​ដំឡើង​ឡើងវិញ​និង​បើកដំណើរការ​បណ្ណ​ដែល​អ្នក​បាន​ថែម ព្រមទាំង​កម្មវិធី​បង់ប្រាក់​ឬ​សំបុត្រ បន្ទាប់​ពី​ជួសជុល​ឧបករណ៍​របស់​អ្នក។

ភ្ជាប់​ទៅ​គ្រឿងបន្សំ Bluetooth ជាមួយ NFC

ដៃ​ជាប់​រវល់? ប្រើ​កាស។ ឬ​ហេតុអ្វី​មិន​ស្ដាប់​តន្ដ្រី​ដោយ​ប្រើ​ឧបល័រ​ឥតខ្សែ? អ្នក​គ្រាន់តែ​ត្រូវការ​ប៉ះ​គ្រឿងបន្សំ​ដែល​ត្រូវគ្នា​ជាមួយ​ទូរសព្ទ​របស់​អ្នក​ប៉ុណ្ណោះ។

  1. ចុចលើតំបន់ NFC របស់គ្រឿងលម្អ ជាមួយនឹងតំបន់ NFC របស់ទូរសព្ទរបស់អ្នក។*
  2. ធ្វើ​តាម​សេចក្តីណែនាំ​លើ​អេក្រង់។

*គ្រឿងលម្អត្រូវបានដាក់លក់ដាច់ដោយឡែក។ ភាពមាន​នៃ​គ្រឿងបន្សំ​ខុសគ្នា​តាម​តំបន់។

ផ្ដាច់​គ្រឿងបន្សំ​ដែល​បាន​ភ្ជាប់

បើ​អ្នក​មិន​ត្រូវការ​ភ្ជាប់​ទៅ​គ្រឿងបន្សំ​ណា​មួយ​ទៀត​ទេ អ្នក​អាច​ផ្ដាច់​គ្រឿងបន្សំ​នោះ។

ប៉ះ​តំបន់ NFC នៃ​គ្រឿងបន្សំ​ម្ដងទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​មើល​មគ្គទេសក៍​អ្នកប្រើប្រាស់​នៃ​គ្រឿងបន្សំ​នោះ។

Did you find this helpful?
អ៊ីនធើណិត និង ការភ្ជាប់
  • បើកដំណើរការ Wi-Fi
  • បើកមើល​វិប
  • បិទ​ការភ្ជាប់
  • Bluetooth®
  • NFC
  • VPN

Useful Links

PDFSoftware Updates

Countries and Languages

As we offer product user guides in many languages across different regions, you may be redirected to a Nokia phones web page outside of your selected location.

Countries and Languages

Choose Language

Contact the support team

Chat with us

Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.

Start chat

Chat with us

Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.

Fields marked with an asterisk are mandatory.

Your personal data will be processed according to HMD Global’s Privacy Policy and the HMD Support Supplement.

Email us

Tell us about your problem and we'll get back to you via email.

Contact us

Care centers

Prefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.

Find a care center near you