សំខាន់៖ ជៀសវាងធ្វើឲ្យឆ្កូតលើអេក្រង់ប៉ះ។ មិនត្រូវប្រើប៊ិចមែនទែន ខ្មៅដៃ ឬវត្ថុមុតផ្សេងទៀតលើអេក្រង់ប៉ះឡើយ។
ដាក់ម្រាមដៃរបស់អ្នកលើធាតុនោះ ក្នុងពេលពីរបីវិនាទី ហើយរំអិលម្រាមដៃរបស់អ្នកកាត់អេក្រង់។
ដាក់ម្រាមដៃរបស់អ្នកលើអេក្រង់ ហើយរំអិលម្រាមដៃរបស់អ្នកក្នុងទិសដៅដែលអ្នកចង់បាន។
រំអិលម្រាមដៃអ្នកលើអេក្រង់យ៉ាងរហ័ស ក្នុងចលនាផាត់ឡើងលើឬចុះក្រោម ហើយលើកម្រាមដៃអ្នក។ ដើម្បីបញ្ឈប់ការរំកិល សូមប៉ះអេក្រង់។
ដាក់ម្រាមដៃ 2 លើធាតុមួយ ដូចជាផែនទី រូបថត ឬទំព័រវិប ហើយរំអិលម្រាមដៃរបស់អ្នកចេញពីគ្នាឬចូលគ្នា។
អេក្រង់បង្វិលដោយស្វ័យប្រវត្តិ នៅពេលអ្នកបង្វិលទូរសព្ទ 90 អង្សា។
តើអ្នកមើលវីដេអូ រូបថត អានសៀវភៅលើបណ្ដាញ ឬក៏លេងហ្គេមដោយប្រើទូរសព្ទរបស់អ្នក? ដើម្បីឃើញអេក្រង់កាន់តែប្រសើរ សូមបើកទម្រង់ថាមវន្តដើម្បីលៃតម្រូវពណ៌ ពន្លឺកុង និងពន្លឺដោយស្វ័យប្រវត្តិ យោងតាមការប្រើប្រាស់របស់អ្នក។
ប៉ះ
ដើម្បីជ្រើសកម្មវិធីណាប្រើទម្រង់ថាមវន្ត សូមប៉ះ
បើអ្នកចង់បង្កើនគុណភាពនៃពណ៌លើអេក្រង់របស់អ្នកក្នុងស្ថានភាពពន្លឺមិនល្អ សូមបើក
បើអ្នកចង់ឃើញព័ត៌មានលម្អិតកាន់តែច្រើនលើអេក្រង់របស់អ្នក សូមបើក
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you