រុករកគ្រាប់ចុចនិងផ្នែកនានានៃទូរសព្ទថ្មីរបស់អ្នក។
មគ្គុទេសក៍អ្នកប្រើប្រាស់នេះអនុវត្តចំពោះម៉ូដែលដូចខាងក្រោម៖ TA-1286, TA-1291, TA-1287, TA-1294, TA-1307, TA-1324 ។
គ្រាប់ចុចនិងផ្នែកនានានៃទូរសព្ទរបស់អ្នកមាន៖
ដើម្បីចាក់សោគ្រាប់ចុច សូមចុចឱ្យជាប់ រួចជ្រើសរើស
ជៀសវាងប៉ះតំបន់អង់តែន ខណៈពេលកំពុងប្រើអង់តែន។ ការប៉ះជាមួយអង់តែនអាចប៉ះពាល់ដល់គុណភាពនៃការប្រាស្រ័យទាក់ទង ហើយអាចបន្ថយជីវិតថ្ម ដោយសារត្រូវការកម្រិតថាមពលខ្ពស់ជាងពេលធ្វើប្រតិបត្តិការធម្មតា។
ចូរកុំភ្ជាប់ជាមួយផលិតផលដែលបង្កើតរលកសញ្ញាបញ្ចេញ ពីព្រោះវាអាចធ្វើឲ្យខូចឧបករណ៍នេះ។ ចូរកុំភ្ជាប់ប្រភពវ៉ុលតាណាមួយជាមួយឈ្នាប់អូឌីយ៉ូ។ បើអ្នកភ្ជាប់ឧបករណ៍ខាងក្រៅឬកាសណាមួយជាមួយឈ្នាប់អូឌីយ៉ូ ក្រៅពីអ្វីដែលទទួលយល់ព្រមសម្រាប់ការប្រើជាមួយឧបករណ៍នេះ សូមប្រុងប្រយ័ត្នចំពោះកម្រិតសំឡេង។ ផ្នែកនៃឧបករណ៍នេះគឺម៉ាញ៉េទិក។ វត្ថុធាតុលោហៈអាចឆក់ជាប់ឧបករណ៍នេះ។ ចូរកុំដាក់បណ្ណឥណទានឬឧបករណ៍ឃ្លាំងផ្ទុកមានម៉ាញេទិកផ្សេងទៀតនៅជិតឧបករណ៍នេះ ដោយសារព័ត៌មានដែលបានផ្ទុកនៅក្នុងនោះ អាចនឹងត្រូវបានលុប។
គ្រឿងបន្សំខ្លះដែលបានបញ្ជាក់នៅក្នុងមគ្គទេសក៍អ្នកប្រើប្រាស់នេះ ដូចជាគ្រឿងសាក កាស ឬខ្សែទិន្នន័យ អាចលក់ដាច់ដោយឡែក។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you