ឧបករណ៍ចល័តនេះបំពេញតាមគោលការណ៍ណែនាំសម្រាប់ការប៉ះនឹងរលកវិទ្យុ។
ឧបករណ៍ចល័តរបស់អ្នកគឺជាឧបករណ៍បញ្ជូននិងទទួលវិទ្យុសញ្ញា។ វាត្រូវបានបង្កើតឡើងមិនឲ្យលើសពីដែនកំណត់នៃការប៉ះនឹងរលកវិទ្យុ (ដែនអេឡិចត្រូម៉ាញ៉េទិកនៃប្រេកង់វិទ្យុ) ដែលផ្ដល់អនុសាសន៍ដោយគោលការណ៍ណែនាំអន្តរជាតិពីអង្គការវិទ្យាសាស្ត្រឯករាជ្យ ICNIRP។ គោលការណ៍ណែនាំទាំងនេះរួមបញ្ចូលដែនសុវត្ថិភាពដែលមានបំណងធានាលើការការពារដល់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុ និង សុខភាព។ គោលការណ៍ណែនាំនៃការប៉ះគឺផ្អែកលើអត្រាស្រូបជាក់លាក់ (SAR) ដែលជាកន្សោមនៃបរិមាណថាមពលនៃប្រេកង់វិទ្យុ (RF) ដែលស្ថិតនៅក្នុងក្បាល ឬ រាងកាយ នៅពេលឧបករណ៍កំពុងបញ្ជូនរលកវិទ្យុ។ ដែនកំណត់ SAR របស់ ICNIRP គឺ 2.0 W/kg ជាមធ្យមលើជាលិកា 10 ក្រាម។
តេស្តលើ SAR ត្រូវបានធ្វើឡើងជាមួយឧបករណ៍ក្នុងទីតាំងប្រតិបត្តិការស្ដង់ដា ដោយបញ្ជូនចេញនូវកម្រិតថាមពលដែលបានទទួលស្គាល់ខ្ពស់បំផុតរបស់វា នៅគ្រប់បេនដ៍ប្រេកង់របស់វាទាំងអស់។
ឧបករណ៍នេះបំពេញតាមគោលការណ៍ណែនាំនៃការប៉ះ RF នៅពេលប្រើជិតក្បាល ឬ នៅពេលដាក់ក្នុងចម្ងាយយ៉ាងតិច 5/8 អ៊ិន្ឈ៍ (1.5 សង់ទីម៉ែត្រ) ពីរាងកាយ។ នៅពេលប្រើស្រោម ប្រដាប់ខ្ទាស់នឹងខ្សែក្រវាត់ ឬប្រដាប់ដាក់ជាទម្រង់ផ្សេងទៀតសម្រាប់ពាក់ជាប់នឹងរាងកាយ របស់ទាំងនោះពុំគួរមានជាតិលោហៈទេ ហើយគួរដាក់ក្នុងចម្ងាយឃ្លាតដែលបានថ្លែងខាងលើពីរាងកាយ។
ដើម្បីផ្ញើទិន្នន័យឬសារ នោះនឹងត្រូវការការភ្ជាប់ដែលមានគុណភាពល្អទៅបណ្តាញ។ ការផ្ញើអាចពន្យារពេល រហូតទាល់តែមានការភ្ជាប់ដូចនោះ។ ធ្វើតាមការណែនាំអំពីចម្ងាយឃ្លាតខាងលើ រហូតទាល់តែការផ្ញើនោះបានបញ្ចប់។
ក្នុងអំឡុងពេលប្រើទូទៅ ជាធម្មតា តម្លៃ SAR គឺនៅក្រោមតម្លៃដែលបានថ្លែងខាងលើ។ នេះគឺដោយសារថាមពលប្រតិបត្តិការនៃឧបករណ៍ចល័តរបស់អ្នកត្រូវបានកាត់បន្ថយដោយស្វ័យប្រវត្តិ នៅពេលមិនត្រូវការថាមពលពេញលេញសម្រាប់ការហៅ ក្នុងគោលបំណងផ្ដល់ប្រសិទ្ធភាពដល់ប្រព័ន្ធ និងដើម្បីកាត់បន្ថយការឆ្លងរំខានលើបណ្ដាញឲ្យនៅតិចបំផុត។ កាលណាទិន្នផលថាមពលកាន់តែទាប នោះតម្លៃ SAR កាន់តែទាបដែរ។
ម៉ូដែលឧបករណ៍ផ្សេងគ្នាអាចមានកំណែផ្សេងៗគ្នានិងមានតម្លៃលើសពីមួយ។ សមាសភាពនិងម៉ូតរចនាអាចផ្លាស់ប្តូរតាមពេល ហើយការផ្លាស់ប្ដូរខ្លះអាចប៉ះពាល់ដល់តម្លៃ SAR។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.sar-tick.com។ សូមកត់សម្គាល់ថា ឧបករណ៍ចល័តអាចបញ្ជូនរលកវិទ្យុ សូម្បីតែអ្នកមិនកំពុងធ្វើការហៅសំឡេងក៏ដោយ។
អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ព័ត៌មានវិទ្យាសាស្ត្របច្ចុប្បន្នមិនបានបង្ហាញពីតម្រូវការឲ្យមានការប្រុងប្រយ័ត្នជាពិសេសណាមួយឡើយ នៅពេលប្រើឧបករណ៍ចល័ត។ បើអ្នកចាប់អារម្មណ៍ក្នុងការកាត់បន្ថយភាពប៉ះពាល់ដល់អ្នក ពួកគេណែនាំអ្នកឲ្យកម្រិតការប្រើប្រាស់ ឬក៏ប្រើគ្រឿងឥតប្រើដៃកាន់ ដើម្បីរក្សាឲ្យឧបករណ៍ស្ថិតនៅឆ្ងាយពីក្បាលនិងរាងកាយរបស់អ្នក។ សម្រាប់ព័ត៌មាននិងការពន្យល់បន្ថែម ព្រមទាំងការពិភាក្សាអំពីការប៉ះនឹង RF សូមចូលទៅវិបសៃ WHO នៅ www.who.int/health-topics/electromagnetic-fields#tab=tab_1។
សូមមើល www.hmd.com/sar ដើម្បីទទួលតម្លៃ SAR អតិបរមានៃឧបករណ៍នេះ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you