សំខាន់៖ ជៀសវាងធ្វើឲ្យឆ្កូតលើអេក្រង់ប៉ះ។ មិនត្រូវប្រើប៊ិចមែនទែន ខ្មៅដៃ ឬវត្ថុមុតផ្សេងទៀតលើអេក្រង់ប៉ះឡើយ។
ការទុកឲ្យអេក្រង់ទូរសព្ទស្ថិតនៅជាមួយកម្រិតពន្លឺអតិបរមាក្នុងអំឡុងពេលយូរអាចធ្វើឲ្យមានសំណល់រូបលើអេក្រង់នោះ សូម្បីនៅពេលអេក្រង់បិទ ឬក៏នៅពេលរូបថ្មីលេចឡើងលើអេក្រង់ក៏ដោយ។
ដើម្បីជៀសវាងបញ្ហានេះ៖
ដាក់ម្រាមដៃរបស់អ្នកលើធាតុនោះ ក្នុងពេលពីរបីវិនាទី ហើយរំអិលម្រាមដៃរបស់អ្នកកាត់អេក្រង់។
ដាក់ម្រាមដៃរបស់អ្នកលើអេក្រង់ ហើយរំអិលម្រាមដៃរបស់អ្នកក្នុងទិសដៅដែលអ្នកចង់បាន។
រំអិលម្រាមដៃអ្នកលើអេក្រង់យ៉ាងរហ័ស ក្នុងចលនាផាត់ឡើងលើឬចុះក្រោម ហើយលើកម្រាមដៃអ្នក។ ដើម្បីបញ្ឈប់ការរំកិល សូមប៉ះអេក្រង់។
ដាក់ម្រាមដៃ 2 លើធាតុមួយ ដូចជាផែនទី រូបថត ឬទំព័រវិប ហើយរំអិលម្រាមដៃរបស់អ្នកចេញពីគ្នាឬចូលគ្នា។
អេក្រង់បង្វិលដោយស្វ័យប្រវត្តិ នៅពេលអ្នកបង្វិលទូរសព្ទ 90 អង្សា។
ដើម្បីឃើញកម្មវិធីណាដែលអ្នកបានបើក សូមអូសគេហប៊ូតុង ឡើងលើ។
ដើម្បីប្តូរទៅកម្មវិធីមួយទៀត សូមអូសទៅស្ដាំ។
ដើម្បីបិទកម្មវិធីមួយ សូមអូសវាឡើងលើ។
ដើម្បីត្រឡប់ទៅអេក្រង់មុនដែលអ្នកស្ថិតនៅ សូមប៉ះគ្រាប់ចុចថយ ។ ទូរសព្ទរបស់អ្នកចងចាំកម្មវិធីនិងវិបសៃទាំងអស់ ដែលអ្នកបានចូលមើល ចាប់តាំងពីពេលចុងក្រោយដែលអេក្រង់របស់អ្នកត្រូវបានចាក់សោ។
ដើម្បីចូលទៅគេហអេក្រង់ សូមប៉ះគ្រាប់ចុច គេហ ។ កម្មវិធីដែលអ្នកបានប្រើនៅតែបើកនៅផ្ទៃខាងក្រោយដដែល។
ដើម្បីត្រឡប់មកទិដ្ឋភាពធម្មតាវិញ សូមប៉ះកម្មវិធីមួយ ហើយអូសឡើងលើ។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you