ដើម្បីពិនិត្យថាតើថេប្លិតអ្នកមានថ្មដែលអាចដោះបាន ឬក៏មិនអាចដោះបាន សូមមើលមគ្គទេសក៍ចាប់ផ្ដើម។
ឧបករណ៍ដែលមានថ្មអាចដោះចេញបាន ប្រើឧបករណ៍របស់អ្នកតែជាមួយថ្មសុទ្ធដែលអាចសាកបានប៉ុណ្ណោះ។ ថ្មមួយអាចសាកនិងប្រើបានរាប់រយដង ប៉ុន្តែវាក៏អាចខូចជាយថាហេតុដែរ។ នៅពេលរយៈពេលរង់ចាំប្រើខ្លីជាងធម្មតាគួរឲ្យកត់សម្គាល់ សូមផ្លាស់ប្ដូរថ្ម។
ឧបករណ៍ដែលមានថ្មមិនអាចដោះចេញបាន ចូរកុំប៉ុនប៉ងដោះថ្មចេញ ព្រោះអ្នកអាចធ្វើឲ្យឧបករណ៍ខូច។ ថ្មមួយអាចសាកនិងប្រើបានរាប់រយដង ប៉ុន្តែវាក៏អាចខូចជាយថាហេតុដែរ។ នៅពេលរយៈពេលរង់ចាំប្រើខ្លីជាងធម្មតាគួរឲ្យកត់សម្គាល់ សូមផ្លាស់ប្ដូរថ្ម ដោយយកឧបករណ៍ទៅកន្លែងផ្តល់សេវាដែលទទួលសិទ្ធិ នៅក្បែរបំផុត។
សាកឧបករណ៍អ្នកជាមួយគ្រឿងសាកដែលត្រូវគ្នា។ ប្រភេទឌុយគ្រឿងសាកអាចខុសៗគ្នា។ ពេលសាកអាចខុសគ្នា អាស្រ័យលើសមត្ថភាពឧបករណ៍។
នៅពេលការសាកឧបករណ៍របស់អ្នកបានបញ្ចប់ សូមដកគ្រឿងសាកពីឧបករណ៍និងព្រីអគ្គិសនី។ សូមកត់សម្គាល់ថា ការសាកជាប់មិនគួរលើស 12 ម៉ោងឡើយ។ បើទុកវាចោលដោយមិនប្រើ ថ្មដែលបានសាកពេញនឹងចាប់ផ្ដើមអស់បន្ទុករបស់វាបន្តិចម្ដងៗ។
សីតុណ្ហភាពជ្រុលកាត់បន្ថយសមត្ថភាពនិងជីវិតរបស់ថ្ម។ ជានិច្ចកាល ត្រូវរក្សាថ្មឲ្យនៅចន្លោះសីតុណ្ហភាពពី 15°C ទៅ 25°C (59°F និង 77°F) ដើម្បីទទួលប្រសិទ្ធផលប្រសើរបំផុត។ ឧបករណ៍ដែលមានថ្មក្តៅឬត្រជាក់អាចនឹងមិនដំណើរការជាបណ្តោះអាសន្ន។ សូមកត់សម្គាល់ថា ថ្មអាចអស់យ៉ាងរហ័សក្នុងសីតុណ្ហភាពត្រជាក់ ព្រមទាំងបាត់ថាមពលគ្រប់គ្រាន់ដើម្បីបិទឧបករណ៍ក្នុងពេលប៉ុន្មាននាទី។ នៅពេលអ្នកនៅក្រៅអគារក្នុងសីតុណ្ហភាពត្រជាក់ សូមរក្សាឧបករណ៍អ្នកឲ្យកក់ក្ដៅ។
ត្រូវគោរពបទបញ្ជាក្នុងស្រុក។ ធ្វើនិស្សរណកម្ម នៅពេលអាចធ្វើបាន។ ចូរកុំបោះចោលវាជាសំរាមក្នុងផ្ទះ។
ចូរកុំដាក់ឲ្យថ្មត្រូវនឹងសម្ពាធខ្យល់ទាបហួសហេតុ ឬក៏ទុកវាឲ្យត្រូវសីតុណ្ហភាពខ្ពស់ហួសហេតុ ឧទាហរណ៍ បោះចោលវាចូលទៅក្នុងភ្លើង ព្រោះថាវាអាចធ្វើឲ្យថ្មផ្ទុះឬលេចធ្លាយវត្ថុរាវឬឧស្ម័នដែលងាយឆេះ។
ចូរកុំរុះរើ កាត់ បំបែក ពត់ ទម្លុះ ឬធ្វើឲ្យខូចថ្មតាមវិធីណាមួយឡើយ។ បើថ្មធ្លាយ ចូរកុំឲ្យវត្ថុរាវប៉ះនឹងស្បែកឬភ្នែក។ បើហេតុការណ៍នេះកើតឡើង សូមលាងកន្លែងប៉ះពាល់នោះភ្លាមៗជាមួយទឹក ឬ ស្វែងរកជំនួយវេជ្ជសាស្ត្រ។ ចូរកុំកែ ប៉ុនប៉ងបញ្ចូលវត្ថុខាងក្រៅទៅក្នុងថ្ម ឬទម្លាក់ ឬក៏ដាក់វាឲ្យត្រូវទឹក ឬវត្ថុរាវដទៃទៀត។ ថ្មអាចផ្ទុះ បើវាខូច។
ប្រើថ្មនិងគ្រឿងសាកក្នុងគោលបំណងដែលបានបម្រុងប៉ុណ្ណោះ។ ការប្រើមិនបានត្រឹមត្រូវ ឬក៏ការប្រើថ្មឬគ្រឿងសាកដែលមិនបានទទួលការយល់ព្រមឬមិនត្រូវគ្នា អាចធ្វើឲ្យមានហានិភ័យនៃការឆេះ ការផ្ទុះ ឬគ្រោះថ្នាក់ដទៃទៀត ហើយអាចធ្វើឲ្យការយល់ព្រមឬការធានាទាំងឡាយអស់សុពលភាព។ បើអ្នកជឿថាថ្មឬគ្រឿងសាកខូច សូមយកវាទៅមជ្ឈមណ្ឌលសេវាឬតំណាងចែកចាយឧបករណ៍ឲ្យអ្នក មុនពេលបន្តប្រើវា។ អ្នកមិនត្រូវប្រើថ្មឬគ្រឿងសាកដែលខូចឡើយ។ ប្រើគ្រឿងសាកតែក្នុងអគារប៉ុណ្ណោះ។ ចូរកុំសាកឧបករណ៍របស់អ្នកក្នុងអំឡុងពេលមានខ្យល់ព្យុះរន្ទះ។ នៅពេលគ្រឿងសាកមិនត្រូវបានរួមបញ្ចូលក្នុងកញ្ចប់លក់ សូមសាកឧបករណ៍អ្នកដោយប្រើខ្សែទិន្នន័យ (អមមកជាមួយ) និងអាដាប់ទ័រថាមពល USB (អាចលក់ដាច់ដោយឡែក)។ អ្នកអាចសាកឧបករណ៍អ្នកជាមួយខ្សែនិងអាដាប់ទ័រថាមពលរបស់តតិយភាគីដែលអនុលោមតាម USB 2.0 ឬក្រោយនោះ និងស្របជាមួយបទបញ្ជាក្នុងប្រទេស ព្រមទាំងស្តង់ដាសុវត្ថិភាពអន្តរជាតិនិងក្នុងតំបន់ដែលមានជាធរមាន។ អាដាប់ទ័រផ្សេងទៀតអាចមិនបំពេញតាមស្តង់ដាសុវត្ថិភាពដែលមានជាធរមាន ហើយការសាកជាមួយអាដាប់ទ័រនោះអាចនាំឲ្យមានហានិភ័យនៃការបាត់បង់ទ្រព្យឬរបួសដល់ខ្លួន។
ដើម្បីដកគ្រឿងសាកឬគ្រឿងបន្សំ សូមចាប់ទាញឌុយ មិនមែនខ្សែទេ។
បន្ថែមលើនេះ ចំណុចខាងក្រោមនឹងអនុវត្ត បើឧបករណ៍របស់អ្នកមានថ្មដែលអាចដោះបាន។
Before starting chat with our customer support, please leave your contact details. Contact our chat support for online purchases support, product information, warranty support.
Start chatPrefer to bring your device in for our experts to have a look at? Find the location of your nearest Nokia & HMD phones, tablets and accessories care center.
Find a care center near you